
Maxim សូមណែនាំសេវាតម្លៃថ្មី ដើម្បីជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា
Maxim បានធ្វើការណែនាំសេវាថ្មីដែលមានឈ្មោះថា តុកតុក Maxima នៅក្នុងកម្មវិធីកក់ការធ្វើដំណើររបស់ខ្លួន។ សេវាតម្លៃនេះផ្តល់នូវកំណែបច្ចុប្បន្នភាព និងងាយស្រួលជាងតុកតុកធម្មតា ដែលមានបំពាក់ឃ្លុបក្រោយធំ ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកធ្វើដំណើរ។
យោងតាមក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា មានភ្ញៀវទេសចរបរទេសច្រើនជាងប្រាំមួយលាននាក់បានមកទស្សនានៅកម្ពុជា ចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ 2024 ដែលជាអាត្រាកំណើន 22% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ 2023។ សេវាតម្លៃថ្មីរបស់កម្មវិធីកក់ការធ្វើដំណើរ Maxim គឺផ្តោតសំខាន់លើអ្នកធ្វើដំណើរដែលជាញឹកញាប់ត្រូវការដឹកវ៉ាលីពីអាកាសយានដ្ឋានទៅសណ្ឋាគាររបស់ពួកគេ ឬទៅកាន់គោលដៅធ្វើដំណើរផ្សេងៗ។ សេវាតម្លៃតុកតុក Maxima មួយនេះមិនត្រឹមធ្វើឱ្យការធ្វើដំណើរកាន់តែមានភាពងាយស្រួលនោះឡើយ ប៉ុន្តែវាថែមទាំងជួយជំរុញការទាក់ទាញរបស់ប្រទេសកម្ពុជាក្នុងនាមជាគោលដៅទេសចរណ៍មួយដោយផ្តល់នូវដំណោះស្រាយដឹកជញ្ជូនដ៏ទំនើប និងងាយស្រួល ដែលតម្លៃជិះចាប់ពី 2,800 រៀល។
លោក Thol Than នាយកក្រុមហ៊ុន Maxim នៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យើងយល់ពីសារៈសំខាន់នៃការផ្តល់នូវការធ្វើដំណើរដ៏ងាយស្រួល និងមានផាសុកភាពសម្រាប់អ្នកដំណើរ។ សេវាតុកតុក Maxima គឺជាឆន្ទៈរបស់យើងក្នុងការផ្តល់ជូននូវជម្រើសនៃការដឹកជញ្ជូនដែលមានតម្លៃសមរម្យ និងផ្តោតសំខាន់លើភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជា។ នេះនឹងធ្វើឱ្យការធ្វើដំណើរចុះឡើងជាមួយវ៉ាលីកាន់តែមានភាពងាយស្រួល”។
សេវាកម្មកក់ការធ្វើដំណើរ Maxim បានចូលទីផ្សារកម្ពុជាក្នុងរដូវរំហើយឆ្នាំ 2024 ដោយមានសេវាតម្លៃដឹកជញ្ជូនតាមរយៈម៉ូតូ ឡាន តុកតុក និងរ៉ឺម៉ក នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុនបានផ្តោតសំខាន់លើតម្លៃសមរម្យ និងបានប្រកួតប្រជែងដោយជោគជ័យជាមួយក្រុមហ៊ុនផ្សេងៗនៅក្នុងទីផ្សារដែលមានស្រាប់។ ក្រៅពីប្រទេសកម្ពុជា ក្រុមហ៊ុន Maxim ក៏មានសាខាផ្សេងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងហ្វីលីពីនផងដែរ។