សេវាកម្មដឹកអ្នកដំណើរ Maxim ជួយអ្នកចូលនិវត្តន៍រកប្រាក់កម្រៃ និងលើកកម្ពស់ជីវភាពរស់នៅ

សេវាកម្មដឹកអ្នកដំណើរ Maxim ជួយអ្នកចូលនិវត្តន៍រកប្រាក់កម្រៃ និងលើកកម្ពស់ជីវភាពរស់នៅ

សេវាកម្មដឹកអ្នកដំណើរ Maxim កំពុងផ្តល់ឱកាសពិសេសសម្រាប់អ្នកចូលនិវត្តន៍នៅក្នុងប្រទេសកម្ពុជា ក្រោយពីបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងប្រាំមួយខែមកហើយ។ ប្រជាពលរដ្ឋវ័យចំណាស់ដែលមានសុខភាពល្អ នឹងមានឱកាសដើម្បីបំពេញកក់ការធ្វើដំណើរ ឬជាដៃគូបើកបរ តាមរយៈយានយន្ត តុកតុក និងរ៉ឺម៉ករបស់ពួកគាត់ និងតាមពេលវេលាផ្ទាល់ខ្លួនរបស់ពួកគាត់ក្នុងនាមជាអ្នកផ្តល់សេវាកម្ម។ សម្រាប់មនុស្សវ័យចំណាស់ ម៉ោងធ្វើការដែលមានភាពបត់បែនគឺជាមុខងារសំខាន់មួយ ដូច្នេះគម្រោងនេះគឺជាឱកាសដ៏អស្ចារ្យសម្រាប់ពួកគាត់ដើម្បីរកប្រាក់កម្រៃបន្ថែម និងលើកកម្ពស់គុណភាពជីវិតរបស់ពួកគាត់។

លោក សុខឃឿន មានអាយុ 65 ឆ្នាំ បាននិយាយថា៖ “ខ្ញុំបាទជាអតីតយុទ្ធជនម្នាក់ ហើយគ្រួសាររបស់ខ្ញុំបានទិញរ៉ឺម៉កកង់បី(តុកតុក) សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃផ្ទាល់ខ្លួន។ ដោយសារអាយុរបស់ខ្ញុំច្រើន ខ្ញុំមិននឹកស្មានថា ខ្ញុំនឹងនឹងមានឱកាសចុះឈ្មោះបម្រើការជាមួយសេវាកម្មដឹកជញ្ជូនទេ ។ ខ្ញុំពិតជាត្រូវការប្រាក់ចំណូលប្រចាំថ្ងៃបន្ថែមនៅពេលខ្លះ ដូច្នេះខ្ញុំពិតជាមានការរីករាយយ៉ាងខ្លាំងក្នុងការក្លាយជាដៃគូបើកបរ Maxim។ បច្ចុប្បន្ន ខ្ញុំអាចរកប្រាក់កម្រៃបន្ថែមប្រចាំថ្ងៃ ហើយជ្រើសរើសម៉ោងបើកបរផ្ទាល់ខ្លួន។ នេះពិតជាជំនួយដ៏ធំមួយ ហើយវាបានធ្វើឱ្យជីវភាពរស់នៅរបស់ខ្ញុំបានប្រសើរឡើង”។

Maxim មិនត្រឹមតែផ្តល់ឱកាសរកប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេ ក្រុមហ៊ុនក៏ផ្តល់ជូនឱ្យដៃគូបើកបររបស់ខ្លួនទទួលបានប្រាក់លើកទឹកចិត្តបន្ថែមផងដែរ។ ឧទាហរណ៍ដូចជា លោក សុខឃឿន បានជ្រើសរើសដាក់ស្ទីគ័រផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននៅលើតុកតុករបស់គាត់។ គាត់ទទួលបានប្រាក់លើកទឹកចិត្តប្រចាំខែចំនួន 48,000 រៀល (ប្រហែល 12 ដុល្លារ) តាមរយៈការដាក់ស្ទីគ័រផ្សព្វផ្សាយនេះ ដែលគាត់អាចប្រើប្រាស់សម្រាប់ការចំណាយលើប្រេងសាំង និងថ្លៃទំនិញ និងសេវាកម្មផ្សេងៗ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់គាត់។

លោក Thol Than នាយកក្រុមហ៊ុន Maxim ប្រទេសកម្ពុជា បាននិយាយថា “យើងផ្តល់ឱកាសរកប្រាក់កម្រៃជាមួយនឹងកាលវិភាគដែលមានភាពបត់បែនតាមរយៈកម្មវិធីដែលងាយស្រួលប្រើប្រាស់របស់យើងសម្រាប់ដៃគូបើកបរ ដែលមានអាយុចាប់ពី 18 រហូតដល់ 70 ឆ្នាំ ដែលមានយានយន្តផ្ទាល់ខ្លួន។ Maxim យកចិត្តទុកដាក់ជាពិសេសលើការលើកកម្ពស់មនុស្សចាស់វ័យចំណាស់ ដោយផ្តល់ឱ្យពួកគេមិនត្រឹមតែឱកាសទទួលបានប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការទទួលបានអារម្មណ៍ថាខ្លួននៅតែមានភាពសំខាន់ និងតម្រូវការនៅក្នុងសង្គមនេះផងដែរ។ នេះគឺជាផ្នែកមួយនៃគោលដៅបេសកកម្មដ៏សំខាន់មួយរបស់ក្រុមហ៊ុនយើងដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។